You are currently viewing លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់

មណ្ឌលគិរី​ ៖ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីជាច្រើនរូបទៀត ពិធីនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨៕