កំពង់ធំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់
- Post author:Sery Vutha
- Post published:May 31, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ