You are currently viewing កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលំហាត់របៀបជួរទ័ព និងការប្រើប្រាស់អាវុធ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលំហាត់របៀបជួរទ័ព និងការប្រើប្រាស់អាវុធ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញលំហាត់របៀបជួរទ័ព និងការប្រើប្រាស់អាវុធ ដោះអាអាវុធ និងរៀបអាវុធ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ មានរយ:ពេល១៥ថ្ងៃដោយគិតពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ដល់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ ក្រោមធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរជាវុហត្ថខេត្តបន្ទាយមានជ័យ ដែលមានសិក្ខាកាមចំនួន៦៥នាក់ ក្នុងនោះនាយអាវុធហត្ថចំនួន៣០នាក់និងនាយរងចំនួន៣៥នាក់មកពីបណ្ដាអង្គភាពមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងការិយាល័យ។
នៅក្នុងកិច្ចបើកវគ្គហ្វឹកហ្វឺននេះដែរ លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់អោយយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ដើម្បីបង្កើនសមត្ថភាពក្នុងការបំពេញភារ:កិច្ចនៅតាមមូលដ្ឋានរៀងៗខ្លួន៕​
photo_2016-03-16_09-27-43

photo_2016-03-16_09-27-46

photo_2016-03-16_09-27-38

photo_2016-03-16_09-27-31

photo_2016-03-16_09-27-27