You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

កណ្តាល៖ រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធី ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការ ថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ ត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច កងរាអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋានក្រុង/ស្រុក កងវរអន្តរាគមន៍ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។