You are currently viewing លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់

លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន អញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់

ក្រចេះ៖ ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។