កោះកុង៖ ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានរៀបចំពិធី ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការ ថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច កងរាអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។