You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

បាត់ដំបង៖ រសៀលថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់ និងប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច កងរាអាវុធហត្ថ ប្រចាំខែឧសភា ទិសដៅខែមិថុនា ឆ្នាំ២០១៨ ០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។