You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រកាសព័ត៌មានដូចខាងក្រោម

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ប្រកាសព័ត៌មានដូចខាងក្រោម

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សុំអនុញ្ញាតជម្រាបជូនអ្នកសារព័ត៌មាន

និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ពលរដ្ឋខ្មែរមួយរូបបានស្ម័គ្រចិត្តទៅប្រទេសថៃ តាមយន្តហោះ វេលាម៉ោង ២១ និង ៣០នាទី ថ្ងៃព្រហស្បតិ៍ ទី៣១ ខែឧសភា ឆ្នាំ២០១៨ ដើម្បីឆ្លើយបំភ្លឺជូនសមត្ថកិច្ចនៃប្រទេសថៃក្នុងនាមជាសាក្សី។ ពលរដ្ឋរូបនោះនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។

អាស្រ័យដូចជម្រាបជូនខាងលើ ខ្ញុំបាទសុំបដិសេធនូវព័ត៌មានណាដែលផ្ទុយពីខ្លឹមសារខាងលើ។ សូមអរគុណ!