You are currently viewing លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារអាវុធហត្ថ

លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល អញ្ជើញចុះសួរសុខទុក្ខដល់គ្រួសារអាវុធហត្ថ

កំពង់ធំ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខ ជាក់ស្តែង ព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ឯក ព្រំ វីន សមាជិក អាវុធហត្ថខេត្តកំពង់ធំដែលមានជម្ងឺនឹងកំពុងសម្រាកព្យាបាលនៅលំនៅឋាន។ ក្នុងពេលសាកសួរសុខទុក្ខនោះផងដែរលោកឧត្តមសេនីយ៍ត្រី ក៏បានផ្តល់ជូននូវថវិកា និងគ្រឿងឧបភាគ បរិភោគមួយចំនួនរួមមានអង្ករចំនួន ៥០គីឡូក្រាម, ទឹកបរិសុទ្ធ ០១កេះ, ត្រីខកំប៉ុង ០២យួរ, មុង ០១, សារ៉ុង ០១, ក្រណាត់ ០១ដុំ, ទឹកដោះគោឆៅ ០១ឡូត៍, ថវិកាចំនួន ៧០០.០០០៛ ក្នុងនោះដែរលោកមេឃុំម្សាក្រងបានឧបត្ថមចំនួន ១០០.០០០៛ បន្ថែមទៀត។ ឧត្តមសេនីយ៍ក៍បានផ្តាំផ្ញើសូមឱ្យយកចិត្តទុកដាក់ប្រឹងប្រែងព្យាបាយជំងឺដើម្បីអោយបានឆាប់ជាសះស្បើយផងដែរ ។

លោកអនុសេនីយ៍ឯក ព្រំ វី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់រំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ ធ្វើឱ្យមន្ត្រីក្រោមឱវាទយកអស់កម្លាំងកាយចិត្តអនុវត្តនូវតួនាទីភារកិច្ច និងការងារ មានការទទួលខុសត្រូវខ្ពស់ គោរពតាមបទបញ្ជា គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងសូមជូនពរថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។