You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងប្រកាសមុខងារ

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងប្រកាសមុខងារ

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានថ្លែងដោយកោតសសើរដែរថា នាយទាហាន នាយទាហានរងទាំងអស់ និងទទួលបានការដំឡើងឋានន្តរសក្តិ ពីរាជរដ្ឋាភិបាល ជាពិសេសដោយមានការយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គ្រប់ៗគ្នាទៅតាមស្នាដៃ ទៅតាមកាតព្វកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។

លោកមេបញ្ជាការបានបន្តទៀតថា ការដំឡើងឋានន្តរសក្កិមិនមែនជាវេទិកាជជែកវែកញែកអ្នកនេះតូចអ្នកនោះធំទេ យើងជាកងកម្លាំងការផ្តល់កិត្តិយសដំឡើងឋានន្តរសក្តិធ្វើឡើងទៅតាមឋានានុក្រម និងតួនាទីភារកិច្ច របស់បុគ្គលម្នាក់ៗផងដែរ ដូចនេះយើងជាយុទ្ធមិត្តរួមអាវុធត្រូវប្រឹងប្រែងអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋឲ្យបានប្រសើរគ្រប់មូលដ្ឋាន ។

ការថ្លែងលើកឡើងបែបនេះបានធ្វើឡើងព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែឧសភា ទិដៅការងារខែមិថុនា ឆ្នាំ២០១៨ ប្រកាសតែងតាំផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានវត្តមានមេបញ្ជាការរង សេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ។