កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល ដល់គ្រួសារអាវុធហត្ថចំនួនពីគ្រួសារ និងបាននាំយកថវិកា មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាលទៅប្រគល់ជូនគ្រួសារលោកនាយចំណង់ យ៉ត ភក្តី សមាជិកកងវរអន្តរាគមន៍ ដែលមានជំងឺកាត់សាច់បំពង់ករ បានទទួលថវិការ១.៨៦៧០០០៛ និងគ្រឿងឧបភោពបរិភោគមួយចំនួនទៀត និងគ្រួសារលោកអនុសេនីយ៍ទោផូ ប៊ុនណា សមាជិកមន្ទីរយុត្តធម៌កងរាជអាវុធហត្ថខេត្ត ដែលទើបសម្រាលកូន ដល់លំនៅដ្ឋាន ស្ថិតនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យរាជធានីភ្នំពេញ ទទួលបានថវិកាសរុបចំនួន១.៧១៤៥០០៛ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
គ្រួសារអាវុធហត្ថទាំងពីរបានសំដែងនូវក្តីរំភើមរីករាយ ថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ក្រុមការងារ និងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។