បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ អញ្ជើញចុះសំសំណេះសំណាល សួរសុខទុក នាយអាវុធហត្ថចំនួន ០២នាក់ដែលមានជម្ងឺនិងកំពុងសម្រាកព្យាបាលនៅលំនៅឋាន និងបាននាំយកថវិការបស់អង្គភាពកងរាជអាវុធហត្ថខេត្តទៅប្រគល់ជូន លោកអនុសេនីយ៍ឯក ម៉ា សារី ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ទទួលបានថវិកាចំនួន ៤.០០០.០០០រៀល និងលោកអនុសេនីយ៍ទោ តូច សុខុម ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ទទួលបានថវិកាចំនួន ៤.០០០.០០០រៀលផងដែរ ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង សំណេះសំណាល សួរសុខទុក្ខដល់នាយអាវុធហត្ថដែលមានជម្ងឺ
- Post author:Sery Vutha
- Post published:June 2, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ