You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងដកហូតថ្នាំញៀនចំនួន ១២កញ្ចប់

ឃាត់ខ្លួនជនសង្ស័យម្នាក់ នឹងដកហូតថ្នាំញៀនចំនួន ១២កញ្ចប់

នៅវេលាម៉ោង ១១ និង ៤៥នាទី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនីតិវិធីពន្លាតដែនសមត្ថកិច្ចពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតកម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចត្រែងត្រយឹងចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៤ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លទ្ធផលនៃការបង្ក្រាប យើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ ហេង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលងោក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

កម្លាំងបានចាប់យកវត្ថុតាងរួមមាន៖

-គ្រឿងញៀនម៉ាទឹកកកចំនួន ១២កញ្ចប់ ទម្ងន់ ២១,៨០ក្រាម។

-ទូរស័ព្ទចំនួន ០១គ្រឿង។

-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងថង់ច្រកគ្រឿងញៀនមួយចំនួនធំ។

-ម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូលទៅតុលាការតាមនីតិវិធី។