តាកែវ៖ រសៀលថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត អញ្ជើញគោរពវិញ្ញណក្ខន្ធ សពលោកវរសេនីយ៍ត្រី សំរិទ្ធ រំដួល ដែលបានទទួលមរណៈភាពនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដោយរោគាពាធ សពតម្កល់ធ្វើបុណ្យនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ បាននាំថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ដែលបានមកពីការចូលរួមរបស់នាយ នាយរងអាវុធហត្ថសរុបចំនួន ៥.០០០.០០០រៀល និងអង្ករ ៤បាវតូច ជូនដល់ក្រុមគ្រួសារសពផងដែរ ។
