You are currently viewing ពិធីផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាជំនាញតួនាទីសេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ

ពិធីផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាជំនាញតួនាទីសេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃច័ន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសិក្ខាសាលាជំនាញតួនាទីសេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ ដល់នាយទាហាន នាយទាហានរងនៃកងអាវុធហត្ថ ចំណុះមន្ទីរបច្ចេកទេសសន្តិសុខ និងមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំកិច្ចប្រជុំដោយលោកវរសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវព័ត៌មានសន្តិសុខ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ការផ្សព្វផ្សាយនេះប្រារព្ធធ្វើឡើងរយៈពេល ០១ថ្ងៃពេញ។

ខ្លឹមសារមេរៀនរួមមាន៖

១-តួនាទីសេនាធិការព័ត៌មាន

២-របៀបយកព័ត៌មានប្រកបដោយវិជ្ជាជីវៈ

៣-បទល្មើសទាក់ទងនិងសន្តិសុខជាតិ

៤-បញ្ជាសេនាធិការចារកិច្ច

៥-បទល្មើសបច្ចេកវិទ្យា

៦-នីតិវិធីអង្កេតបទល្មើសបច្ចេកវិទ្យា

ជាកិច្ចបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ បានអញ្ជើញចូលរួមបិទកម្មវិធីផ្សព្វផ្សាយផងដែរ ។