ពោធិ៍សាត់៖ ព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក អន សុខា មេបញ្ជាការរង បានធ្វើបទឧទ្ទេសនាម ស្ដីពីការផ្សព្វផ្សាយជំនាញតួនាទី សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ ដល់នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់។
