ព្រះវិហារ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកវគ្គផ្សព្វផ្សាយជំនាញតួនាទីសេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ិក ស៊ិនហួត មេបញ្ជាការរងទទួលការងារព័ត៌មានសន្តិសុខ និងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរបច្ចេកទេសសន្តិសុខ និងមេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ទទួលការងារព័ត៌មានសន្តិសុខជាច្រើនរូបផងដែរ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
