ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសកព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៨ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារពពិធីបិទវគ្គ ការផ្សព្វផ្សាយ បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
សូមរំលឹកផលដែរ ការងារផ្សព្វផ្សាយនេះគឺធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៨ ដែលមានចំនួន ០៧វគ្គ ក្នុងមួយវគ្គៗ មានសមាសភាពចូលរួម ពីបញ្ជាការកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មូលដ្ឋានកងរាជអាវុធហត្ថស្រុក/ក្រុង បញ្ជាការដ្ឋានផ្នែកសឹករងស្រុក វរសេនាតូចលេខ០១ និងវរសេនាតូចលេខ០២នៃតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង។ ការងារផ្សព្វផ្សាយនេះ ដោយអនុវត្តតាមបទបញ្ជារបស់អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ តម្រូវឱ្យផ្សព្វផ្សាយ ច្បាប់ បទបញ្ជា និតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារ សន្តិសុខបោះឆ្នោត ដើម្បីឱ្យនាយទាហាន នាយទាហានរងនៃកងយោធពលខេមរភូមិន្ទ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ បានយល់ជ្រួតជ្រាបគ្រប់ៗគ្នា នៅពេលប្រតិបត្តិការ រក្សាសន្តិសុខពេលបោះឆ្នោត នីតិកាលទី០៦ ឆ្នាំ២០១៨ ឱ្យបានជោគជ័យគ្រប់ភារកិច្ចដែល ថ្នាក់លើប្រគល់ជូន។