បាត់ដំបង៖ ដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់របស់ លោកឧត្តសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកតែងតែណែនាំ និងក្រើនរលឹកដល់កងរាជអាវុធហត្ថគ្រប់បណ្តាក្រុង/ស្រុក ក្នុងខេត្តបាត់ដំបងត្រូវយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះនិងជីវភាពខ្វះខាត ត្រូវជួយសង្រ្គោះឱ្យអស់សមត្ថភាព ទាំងកំលាំងកាយចិត្ត។ ជាក់ស្តែងនៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងចំនួន ០៤ នាក់ ប្រើប្រាស់រថយន្តសង្គ្រោះបន្ទាន់ ០១ គ្រឿង បានជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលមានជម្ងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ទៅកាន់លំនៅដ្ឋានវិញ ស្ថិតក្នុងភូមិព្រៃធំ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ក្រៅពីភារកិច្ចស្នូល កម្លាំងអាវុធហត្ថខេត្តបាត់ដំបង តែងតែបានចូលរួមកិច្ចការងារសង្គមជាច្រើន
- Post author:Sery Vutha
- Post published:June 6, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម