You are currently viewing គណ´ប្រតិភូ កងទ័ពការពារព្រំដែនខេត្តប៊ិញភឿក អញ្ជើញសួរសុខទុក្ខនិងជូនពរដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

គណ´ប្រតិភូ កងទ័ពការពារព្រំដែនខេត្តប៊ិញភឿក អញ្ជើញសួរសុខទុក្ខនិងជូនពរដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

ស្ទឹងត្រែង ៖ រសៀលថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីទទួលគណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តប៊ិញភឿកនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង វ៉ាន់លាន មេបញ្ជាការ បានអញ្ជើញមកសួរសុខទុក្ខ និងជូនពរដល់អង្គភាពកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងក្នុងឱកាសជិតដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ ។