You are currently viewing ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

ឧត្តមសេនីយ៍ត្រី គឹម រស្មី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ

រតនគិរី៖  រសៀលថ្ងៃព្រហស្បតិ៍ ៩រោច​ ខែជេស្ឋ ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការអហខេត្ត បានអញ្ជើញជាអធិបតី ប្រាកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហានចំនួន ០២រូប ថ្នាក់វរសេនីយ៍ឯកចំនួន ០១រូប និងប្រាកាសមុខងារ ០១រូប ។ ក្នុងនោះដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងការការពារសន្តិសុខសុវត្ថិភាព ក្នុងយុទ្ធការឃោសនាបោះឆ្នោត និងបោះឆ្នោត ព្រមទាំងផ្សព្វផ្សាយលើច្បាប់គ្រប់គ្រងប្រពន្ធ័បណ្តយសង្គមដែលប្រើប្រាស់ក្នុងប្រព័ន្ធអ៊ិនធីណែត ជូនដល់នាយទាហាន នាយទាហានរងនៃអាវុធហត្ថខេត្តផងដែរ ៕