You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

ឧត្តមសេនីយ៍ត្រី ជូ សារុន ផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធី សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត

កំពង់ស្ពឺ៖ រយៈពេលពេញមួយថ្ងៃនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានផ្សព្វផ្សាយច្បាប់ បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត ជូនដល់កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាករមូលដ្ឋានក្រុងស្រុក និងនាយ/នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាច្រើនរូបទៀត ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានមានប្រសាសន៍ថាសិក្ខាកាមត្រូវប្រឹងប្រែងស្តាប់ការបកស្រាយពីសំណាក់គ្រូឧទ្ទេសនាម ទាក់ទិន ច្បាប់ បទបញ្ជា សម្រាប់ការបោះឆ្នោត និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារសន្តិសុខក្នុងដំណើរការបោះឆ្នោត ដើម្បីកុំអោយពេលអនុវត្តតួនាទីភារកិច្ចមានកុំហុសឆ្គង និងដើម្បីឱ្យការងារមានប្រសិទ្ធិភាពខ្ពស់ស្រមតាមទិសដៅដែលបានដាក់ចេញ ។