You are currently viewing ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី ជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ នាពេលរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង

បានប្រារព្ធពិធីប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមិថុនា ទិសដៅការងារ ខែកក្កដា ឆ្នាំ២០១៨ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោក លោកស្រីនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ លោក លោកស្រី នាយការិយាល័យ មេបញ្ជាការមូលដ្ឋានស្រុក/ក្រុងជាច្រើនផងដែរ។