អហ.កំពង់ធំ៖ ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ដែលកើតឡើងកាលពីវេលាម៉ោង១និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចតំបន់ទួលអូរប្រាសាទស្ថិតនៅភូមិជ័យជំនះ ឃុំ កកោះ ស្រុកសន្ទុក កំពង់ធំ។
ករណីខាងលើនេះបង្កដោយជនសង្ស័យមួយក្រុមមិនស្គាល់មុខមានគ្នាចំនួន6នាក់ប្រដាប់ដោយកាំបិតនិងដំបងទីបបានធ្វើសកម្មភាពភ្ជុងនិងវាយទៅលើជនរងគ្រោះមានគ្នា3នាក់ដែលកំពង់សំរាកក្នុងអង្រឹងជាប់រថយន្ត។ ជនរងគ្រោះមានឈ្មោះ 1 ស៊ឹម រ៉ាឈិត ប្រុស អាយុ24ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិកញ្ចាម ឃុំ កញ្ចាម ស្រុកពារាំង ខេត្ត ព្រៃវែង (របួសកែងដៃស្តាំ និងវាយបំបែកកញ្ចក់រថយន្តចំហៀង) 2 ជា ចាន់ណា ប្រុស អាយុ27ឆមុខរបរ កម្មករ រស់នៅភូមិស្រះស្កូវ ឃុំ កំពង់សឹងង ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង (បាត់លុយ21ម៉ឺនរៀលនិងទូរសព្ទ័ដៃ1គ្រឿង ម៉ាក Nokia) 3 ផល សុ ភាព ប្រុស អាយុ19ឆ្នាំមុខរបរ កម្មករ រស់នៅភូមិ ភ្នាត ឃុំ កំពង់សឹង ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង ។ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនអស់។បច្ចុប្បន្នកំលាំងអ ហ ស្នាក់ការ 601និងក្រុងស្ទឹងសែន សន្ទុក កំលាំងជំនាញមន្ទីរស្រាវជ្រាវកំពង់ស្រាវជ្រាវរកមុខសញ្ញា។ រហូតដល់ម៉ោង 12.00នាទីថ្ងៃ ខែ ឆ្នាំដដែលទើបកម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន5នាក់និងវត្ថុតាងរួមមាន ដាវ02 កាំបិតភ្គាក់01បំពង់ទីបជ្រុង03បំពង់ទីបមូល01ទូរសព្ទ័nokiaចុចពិល01និងម៉ូតូ01ម៉ាកyamaha ជនសង្ស័មានឈ្មោះ 1.ណួល សំណាង (ច្រឹង) ប្រុស អាយុ 19ឆមុខរបររកត្រី រស់នៅភូមិបញ្ញាជី ឃុំ ត្បូងក្រពើ ស្រុក សន្ទុក 2.ម៉ៅ ចាន់រ៉ា ប្រុស អាយុ18ឆ្នាំមុខរបរធ្វើសំណង់ 3.ម៉ៅ ចាន់រ៉ុង ប្រុស អាយុ16ឆ្នាំមុខរបរធ្វើសំណង់ 4.ឡេង ហ៊ត ប្រុស អាយុ23ឆ្នាំ មុខរបរបូមខ្សាច់ 5.លន ញ៉ាញ់ ប្រុស អាយុ20ឆ្នាំមុខរបរធ្វើសំណង់ អ្នកទាំងអស់រស់នៅភូមិឃុំដូចគ្នា ។ បច្ចុប្បន្នមន្ទីរកំពង់កសាងសំនុំរឿងបញ្ជូនទៅតុលាការ។