ស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព ស ២៥៦២ ត្រូវនិងថ្ងៃទី០៨ ០៦ ២០១៨ បានរៀបចំធ្វើពិធីផ្សព្វផ្សាយប្រកាស អន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គមដែលដំណើរការតាមប្រព័ន្ធអ៊ិនធឺណិតនៅព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង នាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងជាច្រើនរូបទៀត។
ការផ្សព្វផ្សាយប្រកាស អន្តរក្រសួង ស្តីពីការគ្រប់គ្រងការផ្សព្វផ្សាយតាមគេហទំព័រ និងបណ្តាញទំនាក់ទំនងសង្គម
- Post author:Sery Vutha
- Post published:June 8, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ