កោះកុង ៖ ដោយមានការចង្អុលបង្ហាញពីរឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីរលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង នៅវេលាម៉ោង ០៤ និង ៥៥នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ដឹកនាំដោយលោកអនុសេនីយ៍ឯក កាយ ប៊ុន្នីម មេបញ្ចាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់អាវុធខុសច្បាប់ស្ថិតនៅចំណុចបន្ទប់ជួលលេខ ១៧ យីហោកូលាបជាយដែនស្ថិតនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ក្នុងប្រតិបត្តិការកំលាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោ កាន់ កុសល ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
វត្ថុតាងដកហូតរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៣កញ្ចប់តូច ២កញ្ចប់ធំ ទម្ងន់៣,៩២ក្រាម
-អាវុធខ្លីប្រភេទ (K59) គ្មានលេខ គ្រាប់ចំនួន០៦គ្រាប់ បង់០១
-ជញ្ចីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន
-រថយន្តកាមរីឆ្លាម ពណ៌ទឹកមាសពាក់ស្លាកលេខព្រះសីហនុ 2A 1248 ចំនួន ០១គ្រឿង
-ទូរស័ព្ទចំនួន ០១គ្រឿង
-ខ្នោះដៃ១
-ប្រាក់រៀល ៧៥.០០០រៀល
-អត្តសញ្ញាណបណ្ណ័សញ្ចាតិខ្មែរចំនួនពីរ កាបូបស្ពាយចំនួន១ ចិញ្ចៀនពណ៌ទង់ដែងចំនួន១ ស្រោមកាំភ្លើង១។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ត។