កោះកុង ៖ ដោយមានការចង្អុលបង្ហាញពីរឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថអាវុធហត្ថខេត្តកោះកុង និងមានការសម្របសម្រួលនីតិវិធីពីរលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង នៅវេលាម៉ោង ១៧ និង ១៥នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមណ្ឌលសីមា ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចស្រែបង្គា ស្ថិតនៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ៖
១.ឈ្មោះ សុខ វ៉ិត ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរចិញ្ចឹមក្តាមលក់ ស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
២.ឈ្មោះ ត្រឹង ឌីន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរចិញ្ចឹងក្តាមលក់ រស់នៅជាមួយគ្នា។
និងដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ២៥៨ កញ្ចប់ទម្ងន់ ៩២,៤៧ក្រាម
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (WY) ចំនួន ១៦៦ គ្រាប់ ធម្ងន់ ១៤,៩៤ក្រាម
-ទូរស័ព្ទចំនួន ០២ គ្រឿង
ប្រាក់រៀល ៤០.០០០ រៀល និងសម្ភារៈប្រើប្រាស់ សំរាប់ច្រកថ្នាំញៀនមួយចំនួន ។
បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕