You are currently viewing ឧត្តមសេនីយ៍ត្រី ឡា ឡៃ នាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេជាង ៤៣លានរៀលទៅប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី សំរិត រំដួល

ឧត្តមសេនីយ៍ត្រី ឡា ឡៃ នាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេជាង ៤៣លានរៀលទៅប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី សំរិត រំដួល

តាកែវ៖ រសៀលថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ តំណាងលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិកា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៤៣.២៤១.០០០រៀល (សែសិបបីលានពីរសែនបួនម៉ឺនមួយពាន់រៀល) ទៅប្រគល់ជូនគ្រួសារ សពលោកវរសេនីយ៍ត្រី សំរិត រំដួល នាយការិយាល័យគ្រប់គ្រងទិន្នន័យបទល្មើសឧក្រិដ្ឋ មន្ទីរបច្ចេកទេស សន្តិសុខកងរាជអាវុធហត្ថខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានឱ្យដឹងថា ទាំងនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់លោកនាយឧត្តមសេនីយ៍ ដែលមានចំពោះ មន្រ្តីក្រោមឱវាទ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះគឺបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត ដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន ៥.០០០.០០០រៀល គឺជាថវិកាផ្ទាល់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។

តំណាងឲ្យគ្រួសារសពលោកវរសេនីយ៍ បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត នឹងការលះបង់របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ នាយ នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងទទួលបាននូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។