You are currently viewing ពិធីផ្សព្វផ្សាយផែនការណ៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សំរាប់យុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត

ពិធីផ្សព្វផ្សាយផែនការណ៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សំរាប់យុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោត

កែប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ បានប្រជុំផ្សព្វផ្សាយផែនការណ៍ការពារសន្តិសុខ  រក្សាសណ្តាប់ធ្នាប់ សំរាប់យុទ្ធនាការឃោសនាបោះឆ្នោត និងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ នាពេលខាងមុខ។

ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន/ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។