កណ្តាល៖ នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ និងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដោយឃាត់ខ្លួនជនសង្ស័យ០៥នាក់៖
១.ឈ្មោះ ញ៉ាណ ដាវិត (ហៅម៉ាប់) ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
២.ឈ្មោះ យ៉ង់ សីហា (ហៅខ្លា) ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
៣.ឈ្មោះ ជុំ ឧដ្ឋានសេរី ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤.ឈ្មោះ ជា ជាតិ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៥.ឈ្មោះ សួង រាជ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១២កញ្ចប់។
-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង។
-ទូរស័ព្ទចំនួន ០២គ្រឿង
-សម្ភារ:សំរាប់ជក់ និងវេចខ្ចប់មួយចំនួន។
-កាំភ្លើងកែឆ្នៃចំនួន ០២ដើម គ្រាប់កង់ចំនួន ០២ប្រអប់តូច។
-ដាវដែកចំនួន ០២ដើម
បច្ចុប្បន្ន មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។