ភ្នំពេញ៖ នៅវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា គ.ស.២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវបេតុងឡុងឈិនភូមិផ្សារលិចសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ជនសង្ស័យទាំងប្រាំនាក់រួមមាន៖
១.ឈ្មោះ ឡាច សុខណា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិ ព្រែល្វា ឃុំ ពញាឮស្រុក ពញាឮ ខេត្តកណ្តាល។
២.ឈ្មោះ ឡាច មេឃ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ ព្រែល្វាឃុំ ព
ញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
៣.ជាមនុស្សគ មិនចេះនិយាយ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ មុខរបរនេសាទ ជនជាតិខ្មែរ រស់នៅភូមិព្រែល្វាឃុំពញាឮស្រុក ពញាឮខេត្តកណ្តាល។
៤.ឈ្មោះ ថង ឡៃ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់គ្រឿងសង្ហារឹម ជនជាតិខ្មែរ រស់នៅផ្ទះជួលលេខ D៣២ ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ជួន រ៉ាមី (ហៅ រ៉ា) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងសង្ហារឹម រស់នៅផ្ទះជួលលេខ៨០ ផ្លូវជាតិលេខ០៥ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមព៌ណសថ្លាចំនួន ០៣កញ្ចប់តូច
-ម៉ូតូចំនួន ០២គ្រឿង
-ទូរស័ព្ទចំនួន ០៣គ្រឿង
៤.លោហៈធាតុ ០៣វង់(ចិញ្ចៀន)
៥.នាឡិកាដៃ ០១គ្រឿង
០៦-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូង ។