You are currently viewing កងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ជាមួយថ្នាំញៀនចនួន ០៣កញ្ចប់

កងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ជាមួយថ្នាំញៀនចនួន ០៣កញ្ចប់

កណ្តាល៖ នៅវេលាម៉ោង ​១៣:៣០​នាទី ថ្ងៃទី០៩​ ខែមិថុនា​ ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ ដឹកនាំដោយលោកមេបញ្ជាការស្រុក បានបង្ក្រាបករណីជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិ​លេខ​៥ ស្ថិតក្នុងភូមិពញាឮ​ ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

ដោយឃាត់ខ្លួនជនសង្ស័យ ០២​នាក់​៖

១-ឈ្មោះ​ ខៀវ​ ផាន់ណា​ ហៅ ឆាង​ ភេទប្រុស អាយុ​ ១៩ឆ្នាំ​​ ជនជាតិខ្មែរ​  មុខរបរកម្មករ​ មានទីលំនៅបច្ចុប្បន្ន​ ភូមិព្រែកក្តី​ ឃុំព្រែកតាទែន​ ស្រុកពញាឮ​ ខេត្តកណ្តាល​។

២-ឈ្មោះ​ យី​ ចាន់​ ភេទប្រុស អាយុ ២១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិន​ពិតប្រាកដ​ មានទីលំនៅបច្ចុប្បន្ន​ភូមិព្រែកក្តី​ ឃុំព្រែកតាទែន ស្រុក​ពញាឮ​  ខេត្តកណ្តាល​។

វត្ថុតាងចាប់យករួមមាន៖

-ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ​០៣កញ្ចប់​។

-​ទូរស័ព្ទចំនួន​ ០១គ្រឿង​។

បច្ចុប្បន្ន ជំនាញមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។