You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ឯក វង្ស ពិសេន អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសាលប្រជុំសេនាធិការដ្ឋាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឧត្តមសេនីយ៍នាយរងសេនាធិការ, ស្នងការ ស្នងការរង, នាយកសាលាទាំងពីរ និងនាយ នាយរងការិយាល័យព្រមទាំងមេបញ្ជាការកងវរអន្តរាគមន៍ចល័តចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ៕