បាត់ដំបង៖ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អំពីភារកិច្ចជាប្រចាំគឺបង្ការ បង្រ្កាប និងសង្រ្គោះ ពិសេសយកចិត្តទុកដាក់លើបញ្ហា ភូមិ/ឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្រោមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រីមាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញ បានធ្វើការបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០២ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ។ នៅវេលាម៉ោង ១១ និង ២០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ និងនៅវេលាម៉ោង ១៥ និង ០០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ជនសង្ស័យរួមមាន៖
១.ឈ្មោះ ហាក់ លីហេង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់។
២.ឈ្មោះ ហ៊ាន ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់។
៣.ឈ្មោះ សាន រតនះ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។
៤.ឈ្មោះ អ៊ូច ជួន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ។
៥.ឈ្មោះ ទូច សុវណ្ណទិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិដង្កោទាប សង្កាត់វត្តគរ ក្រុងបាត់ដំបង។
៦.ឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ ២១ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
-គ្រឿងញៀនម៉ាទឹកកក ២២ កញ្ចប់ ទម្ងន់ ១៧,៧៤ ក្រាម
-ទូរស័ព្ទចំនួន ០៦ គ្រឿង
-ម៉ូតូចំនួន ០១គ្រឿង
-ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចនួន ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវិធី ។