You are currently viewing លោកវរសេនីយ៍ឯក អឿន វណ្ណៈ ប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០១៨

លោកវរសេនីយ៍ឯក អឿន វណ្ណៈ ប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០១៨

ព្រះវិហារ៖ ព្រឹកថ្ងៃពុធ ១កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅការងារខែកក្កដា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក អឿន វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងតាមបណ្តាមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ ដែលទទួលការងារប្រតិបត្តិការ និងយុត្តិធម៌ និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារជាច្រើនរូបទៀត។