តាកែវ៖ នៅវេលាម៉ោង១២ នឹង០០នាទីពាក់កណ្តាលអាធាត្រថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ កំលាំងការិយាល័យគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកងរាជអាវុធហត្ថខេត្តកណ្តាល (ពន្លាតដែនសមត្ថកិច្ច) ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលំនៅដ្ឌានមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។ ជនសង្ស័យមានឈ្មោះ ហុង រដ្ឌា ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ អៀ អ៊ីលីង ភេទស្រី អាយុ ១៩ឆ្នាំ កម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ ទម្ងន់ ២០០,៩៥ក្រាម, ជញ្ជីងថ្លឹងចំនួន ០២គ្រឿង, អាវុធខ្លី K៥៤ ចំនួន ០២ដើម, គ្រាប់ K៥៤ មាន១៧គ្រាប់ K៥៩ មាន១២គ្រាប់ និងគ្រាប់ប៉ារាសហា ១៤ គ្រាប់, ម៉ូតូចំនួន ០១គ្រឿង, ប្រាក់២៨ម៉ឺនរៀល និង១០០ដុល្លារ ព្រមទាំងសំភារៈវេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញខេត្តតាកែវ បញ្ជូនទៅឱ្យការិយាល័យជំនាញកងរាជអាវុធខេត្តកណ្តាល ចាត់ការតាមនីតិវិធី។