មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចូលជួបសំណេះសំណាលជាមួយ ឯកឧត្តម អភិបាលរងខេត្តមណ្ឌលគិរី និងពិភាក្សាការងារជាមួយស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ។
