កំពង់ស្ពឺ៖ រសៀលថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង នាយសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ។ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយនោះមានការអញ្ជើញចូលរួមពី មេបញ្ជាការរងទទួលបន្ទុក នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ ។