You are currently viewing ឧត្តមសេនីយ៍ត្រី វង្ស ធី ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តតួនាទី ភារកិច្ចប្រចាំឆមាសទី១

ឧត្តមសេនីយ៍ត្រី វង្ស ធី ដឹកនាំកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តតួនាទី ភារកិច្ចប្រចាំឆមាសទី១

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំឆ្លងពង្រាងរបាយការណ៍ស្តីពីការអនុវត្តតួនាទី-ភារកិច្ចប្រចាំឆមាសទី១ ឆ្នាំ២០១៨ ទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០១៨ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សារធារណៈ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្ត ដែលមានសមាសភាពចូលរួមពីបណ្តាមន្ទីរ ការិយាល័យ មូលដ្ឋានក្រុងស្រុក ស្នាក់ការសន្តិសុខ និងនាយ-នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ ក៏មានការពិភាក្សាដោះដូរយោបល់ និងផ្តល់បទពិសោធន៍ ពីសំណាក់លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និងលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនផងដែរ ។ លោកឧត្តមសេនីយ៍ត្រី វង្ស ធី បានលើកសរសើរដល់អាវុធហត្ថទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចបានល្អកន្លងមក និងត្រូវបន្តអនុវត្តតួនាទី ភារកិច្ចអោយបានល្អប្រសើរថែមទៀត ពិសេសត្រូវគោរពវិន័យរបស់អង្គភាព និងគោរពតាមបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន និងរំលឹកដល់អាវុធហត្ថគ្រប់រូប ត្រូវជំរុញសាច់ញាតិ និងអ្នកជិតខាង ឱ្យទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខឱ្យបានគ្រប់ៗគ្នា ។