កណ្តាល៖ នៅថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង
១៦ និង១៥នាទី នៅចំណុច ភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល កម្លាំងអាវុធហត្ថខេត្តបានបានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់រួមមាន៖
១.ឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
២.ឈ្មោះ ឡុងគីម ជី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។
៣.ឈ្មោះ សុបិន រតនា ហៅ(ឌឹក) ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅភូមិព្រែកតាព្រីង ឃុំសិត្បូ
៤.ឈ្មោះ ព្រីង ភឿន ប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅ ភូមិលេខ៥ ឃុំស្វាយរលំ មុខរបរកសិករ
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
-ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន ១៧កញ្ចប់
-ទូរស័ព្ទចំនួន ០២គ្រឿង
-កាំភ្លើងកែច្នៃចំនួន ០១ដើម
-ម៉ូតូចំនួន ០១គ្រឿង
សូមបញ្ជាក់ថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ ខាងលើក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ បានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់តូច នៅខ្លួនឈ្មោះ ស្រេងសំណាង។ ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការសម្របសម្រួលពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោកវរសេនីយ៍ទោ ពិន ចន្ទ័តារា បានធ្វើការឆែកឆេរផ្ទះឈ្មោះ ស្រេង សំណាង រកឃើញថ្នាំញៀនចំនួន ១២កញ្ចប់តូច នៅក្នុងថូផ្កានិងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន។
តាមការបំភ្លឺរបស់ឈ្មោះ ស្រេង សំណាង ថាពិតបានយកថ្នាំញៀនពីឈ្មោះ ឡុង គីមជី លុះវេលាម៉ោង១៦ និង៣០នាទីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនឈ្មោះ ឡុង គីមជី មកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឈ្មោះ ឡុង គីមជី បានសារភាពថាបានយកគ្រឿងញៀនពីឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) ០១កញ្ចប់ធំតំលៃ ២៥០ដុល្លា ដើម្បីយកមករំលែកលក់បន្ត។ លុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៨ និង០០នាទី កម្លាំងបានចុះឃាត់ឈ្មោះ សុបិន្ត រតនា ហៅ(ឌឹក) និងឈ្មោះ ព្រីង ភឿន នៅចំណុចំការស្វាយស្ថិត ក្នុងភូមិលេខ៥ ឃុំស្វាយរលំ ដោយមានការចូលរួមជាមួយលោកមេភូមិ បានធ្វើការឆែកឆេររកឃើញមានប្រដាប់ប្រើប្រាស់វិចខ្ចប់ និងកាំភ្លើងកែឆ្នៃចំនួន០១ដើម លុះដល់ម៉ោង ២០ និង៣០ នាទី ឈ្មោះ ព្រីង ភឿន បានសារភាពថាខ្លួនបានលាក់ទុកថ្នាំញៀនចំនួន០២កញ្ចប់ធំក្នុងប្រអប់ម៉ូតូខាងឆ្វេងដែលខ្លួន (ព្រីង ភឿន) បានទិញពីឈ្មោះ ហុង រត្ថាហៅ (ឌីត) ក្នុងតំលៃ ៣៥០០០០ រៀលដើម្បីចែកចាយបន្ត។ លុះវេលាម៉ោង១២ និង១០នាទីកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង ដឹកនាំដោយលោកវរសេនីយ៍ទោ ពិន ចន្ទ័តារា នាយរង សេនាធិការកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តតាកែវ ដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងខេត្តតាកែវ និងមានការអនុញ្ញាតិពី លោកឧត្តមសេនីយ៍ បញ្ជាការខេត្តកណ្តាលនិងខេត្តតាកែវ បានចុះឆែកឆេរលំនៅដ្ឋានឈ្មោះ អ៊ុច ធីវ ភេទស្រី អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ ហុង រត្ថា ហៅ(ឌីត) ភេទប្រុសអាយុ ៣១ឆ្នាំ មានទីលំនៅភូមិកំពង់ស្វា យឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ
២.ឈ្មោះ អៀ អ៊ី លិង ភេទស្រី អាយុ ១៩ឆ្នាំមានទីលំនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ បានធ្វើការដកហូតវត្ថុតាងរួមមាន
-គ្រឿងញៀនចំនួន ០៣កញ្ចប់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២តូច០១ធំមួយ
-អាវុធខ្លីចំនួន ០២ដើម
-បង់០២ គ្រាប់កាំភ្លើង K៥៤ចំនួន ០៩គ្រាប់ គ្រាប់ឡុកកែឆ្នៃចំនួន ១៤គ្រាប់ គ្រាប់វាំងដើឡុងចំនួន១៤គ្រាប់
-ម៉ូតូចំនួន ០១គ្រឿងម៉ាក
-បណ្ណបើកបរចំនួន ០១សន្លឹក
-អត្តសញ្ញាណខ្មែរចំនួន ០២សន្លឹក
-បណ្ណសំគាល់យានយន្ត ០៥សន្លឹក
-ដាវចំនួន ០១ដើម
-ប្រាក់ដុល្លារចំនួន ១០០ដុល្លារ ប្រាក់រៀលចំនួន១០ម៉ឺនរៀល និងប្រដាប់ប្រើប្រាស់វិចខ្ចប់មួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាលកំពុងបន្តនីតិវិធី។