កំពង់ចាម៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម
បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការងមូលដ្ឋានស្រុក/ក្រុង ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថាកងរាជអាវុធហត្ថខេត្ត ត្រូវត្រៀមរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាពេលខាងមុខ និងត្រូវចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ ក៏បានចែកជូននូវឯកសណ្ឋានប្រយុទ្ធដល់នាយ/នាយរង ដែលកំពុងហ្វឹកហ្វឺនផងដែរ។