You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ដល់នាយ នាយរងអាវុធហត្ថខេត្តមណ្ឌលគិរី

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ អញ្ជើញផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ដល់នាយ នាយរងអាវុធហត្ថខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ និងតួនាទីភារកិច្ចរបស់កងរាជអាវុធហត្ថ ព្រមទាំងជួយជំរុញឱ្យនាយ នាយរងអាវុធហត្ថទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ក្នុងនោះដែរលោកវរសេនីយ៍ទោ មីកាអែល ហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើបទបង្ហាញស្តីអំពីអត្តសញ្ញាណ ប្រវត្តិសាស្រ្តអាវុធហត្ថជាតិបារាំង ពិធីនេះប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨។