ស្វាយរៀង៖ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល អគារស្នាក់នៅ និងសមិទ្ធផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកចន្ទ្រា លោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីរ លោក លោកស្រីអនុប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងកងរាជអាវុធហត្ថ នគរបាលស្រុក យោធាស្រុក ក្រុមព្រឹក្សារឃុំ និងប្រជាពលរដ្ឋ អញ្ជើញចូលរួមជាច្រើនផងដែរ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៣កើតខែ បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។ សូមបញ្ជាក់ថាអគាររដ្ឋបាលចាប់ផ្តើមកសាងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងនោះបានទិញ និងដឹកដីចាក់ដីចាក់បំពេញធីធ្លា ការសាងសង់អគាររដ្ឋបាល អគារស្នាក់នៅ សាលប្រជុំ របង ក្លោងទ្វា និងក្រាលសាប និងបានសាងសង់រួចរាល់ជាស្ថាពរនាថ្ងៃនេះ ដែលចំណាយទឹកប្រាក់សរុបអស់ចំនួន ៧៦.៩៧៩ដុល្លារ (ប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំបួនរយចិតសិបប្រាំបួនដុល្លារ)។ ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី បានប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជនដែលបានចូលរួមជាថវិកានិងសម្ភារៈក្នុងការសាងសង់អគាររដ្ឋបាល និងសមិទ្ធផលនានារបស់ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទ្រា ផងដែរ ។
អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្ទា្រត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍នាថ្ងៃនេះ
- Post author:Sery Vutha
- Post published:June 15, 2018
- Post category:កសាងអង្គភាព / កំណែទម្រង់