ស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ របស់បញ្ជាការដ្ចានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។ ពិធីនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តច្រើនរូបផងដេរ ដោយបានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១
- Post author:Sery Vutha
- Post published:June 15, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ