You are currently viewing អគាររង់ចាំសម្រាលកូនមួយខ្នងដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍

អគាររង់ចាំសម្រាលកូនមួយខ្នងដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍

រតនគិរី៖ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញអមដំណើរឯកឧត្តម ថង សាវុន

អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីបណ្តាប្រធានសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ បានប្រគល់នូវសមិទ្ធផលថ្មីមួយទៀត នូវអគាររង់ចាំសម្រាលកូនមួយខ្នង ទុកសម្រាប់បំរើការជូនប្រជាពលរដ្ឋ ដើម្បីជាការចូលរួមចំណែកក្នុងកិច្ចការងារសង្គម។ អគារនេះ បានចាប់ផ្តើមកសាងឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ មានកម្ពស់៤ម ទំហំ ១២ម x ៨ម មានបន្ទប់សម្រាករង់ចាំចំនួន ០៣បន្ទប់ ដែលចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ និងលោកជំទាវ ជូនដល់មណ្ឌលសុខភាពបង្អែកស្រុកកូនមុំ ខេត្តរតនគិរី ចាប់ពីពេលនេះតទៅ៕