You are currently viewing លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី ផ្សព្វផ្សាយតួនាទីភារកិច្ច សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ

លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី ផ្សព្វផ្សាយតួនាទីភារកិច្ច សេនាធិការ ស្រាវជ្រាវព័ត៌មានសន្តិសុខ

ក្រចេះ៖ នៅបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ រសៀលថ្ងៃសុក្រ

៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បានប្រារព្ធពិធីផ្សព្វផ្សាយតួនាទីភារកិច្ចសេនាធិការស្រាវជ្រាវព័ត៌មានសន្តិសុខ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តក្រចេះ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើននាក់ផងដែរ។
ក្នុងពិធីនោះ លោកវរសេនីយ៍ឯក រំលឹកដល់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តតួនាទីភារកិច្ច ពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជារបស់ថ្នាក់លើ ក្នុងការ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។