You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខអាវុធហត្ថមានជម្ងឺ

តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសួរសុខទុក្ខអាវុធហត្ថមានជម្ងឺ

កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅថ្ងៃសុក្រ ៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាលទៅប្រគល់ជូនគ្រួសារអាវុធហត្ថចំនួន៣ គ្រួសារ៖

១.លោកវរសេនីយ៍ត្រី គិន គន្ធា នាយការិយាល័យព័ត៌មាន ដែលមានជំងឺវះជើងដកដែក ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមានក្រុងតាខ្មៅខេត្តកណ្តាល បានទទួលថវិកា(២.៨២២.០០០៛) និងគ្រឿងឧបភោពបរិភោគមួយចំនួនទៀត។

២.លោកអនុសេនីយ៍ទោ ពេជ្រ សុផុន សមាជិកកងរាជអាវុធហត្ថខេត្តមានជំងីលើសឈាម ទឹកនោមផ្អែម ស្ថិតនៅភូមិ ឫស្សីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទទួលបានថវិកាចំនួន(១.៤៥៥.០០០៛) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

៣.លោកនាយចំណង់ សុខ គីមសុង សមាជិកក្រុងតាខ្មៅ មានជំងឺវះកាត់ពោះវៀនដុះខ្នែង ស្ថិតនៅភូមិថ្មី សង្តាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលទទួលបានថវិកា (១.៩៤០០០០៛) ។

ក្រោយពីបានទទួលថវិកា និងសម្ភារៈមហាគ្រួសារអាវុធហត្ថរួចមកគ្រួសារនាយអាវុធហត្ថទាងបី បានសំដែងនៅសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ក្រុមការងារ និងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។