You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំឆមាសទី១

សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប រសៀលថ្ងៃសុក្រ ៣កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ បានប្រជុំឆ្លងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ ស្រុក ជាច្រើនរូបផងដែរ។