You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ជំរុញឲ្យកម្លាំងបន្តប្រឹងប្រែងការពារសន្តិសុខ ពង្រឹងការស្រាវជ្រាវបង្ក្រាបរាល់បទល្មើស

ឧត្តមសេនីយ៍ត្រី ជូ សារុន ជំរុញឲ្យកម្លាំងបន្តប្រឹងប្រែងការពារសន្តិសុខ ពង្រឹងការស្រាវជ្រាវបង្ក្រាបរាល់បទល្មើស

កំពង់ស្ពឺ៖ ក្នុងពិធីផ្សព្វផ្សាយផែនការសន្តិសុខ សុវត្ថិភាព ជូនប្រតិភូជាន់ខ្ពស់ សមាជិកក្រុមប្រឹក្សារដ្ឋ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន និងពិនិត្យលើសេចក្តីពង្រាងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៨ ព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានវត្តមានលោកមេបញ្ជាការរង សេនាធិការ ប្រធាន/អនុប្រធាំនមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ត្រី បានសង្កត់ធ្ងន់ដល់កម្លាំងថា ត្រូវពង្រឹងយន្តការស្រាវជ្រាវឈានទៅបង្ក្រាបគ្រប់ការជួញដូរខុសច្បាប់ ធនធានធម្មជាតិ បន្តទប់ស្កាត់ និងត្រៀមបង្ការ បង្ក្រាបឲ្យបានខ្លាំងក្លាបំផុត ចំពោះជនឱកាសនិយម ដែលតែងតែបង្ករអសន្តិសុខក្នុងមូលដ្ឋាន ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺធ្វើឲ្យបាត់បង់ទ្រព្យសម្បត្តិមានតម្លៃរបស់ពលរដ្ឋថែមទៀត ។

លោកឧត្តមសេនីយ៍បន្តថា ត្រូវត្រៀមជាប្រចាំនូវសម្ភារៈ គ្រឿងបរិក្ខា ឧបករណ៍ សម្រាប់ជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយជាយថាហេតុផ្សេងៗឲ្យមានប្រសិទ្ធភាព ។

បន្ថែមលើនេះ លោកមេបញ្ជាការ ក៏បានណែនាំឱ្យ ត្រៀមកម្លាំងឲ្យបានគ្រប់គ្រាន់ និងរឹងមាំបំផុត ដើម្បីធានាដល់ការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឲ្យទទួលបានសន្តិសុខ ប្រព្រឹត្តទៅប្រកបដោយ សេរីភាព ត្រឹមត្រូវ និងយុត្តិធម៌ ។