ព្រៃវែង៖ នៅវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ក្រោមបញ្ជាផ្ទាល់របស់ លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀននៅចំណុចមុខវិទ្យាល័យពាមជរ ស្ថិតក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខុន ភត្រា ហៅត្រា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង និងបានដកហូតវត្ថុតាងម្សៅក្រាមពណ៌សចំនួន ០៥កញ្ចប់តូច ទូរស័ព្ទចំនួន ០១គ្រឿង បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ។
កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
- Post author:Sery Vutha
- Post published:June 17, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប